ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងការអភិវឌ្ឍគោលដៅទេសចរណ៍បៃតងនៅកម្ពុជា

(ភាសាខ្មែរ) | (English)

កាលបដិច្ចេទ 2025-05-06 សរសេអត្ថបទដោយOIF

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានជួបពិភាក្សាការងារបច្ចេកទេសជាមួយលោកស្រី Adjara DIOUF មន្ត្រីសម្របសម្រួលនៃអង្គការ OIF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក និងក្រុមការងារដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការសំដៅជំរុញលើកកម្ពស់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព (Sustainable Tourism) និងការអភិវឌ្ឍន៍គោលដៅទេសចរណ៍បៃតងនៅកម្ពុជា (Green Destinations)។

ក្នុងកិច្ចពិភាក្សានេះ បានពិនិត្យលើដំណើរការរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ប្រកាសដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព (Destination Eco- Talent)» របស់អង្កការ Organisation Internationale de la Francophonie (OIF) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែមីនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រោមធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ថុក សុខុម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ជាមួយនឹងការប្រកាសដាក់ឱ្យដំណើរការនូវគម្រោងខាងលើ អង្គការ OIF ក៏បានគាំទ្រការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពដល់ដៃគូរចំនួន ០៦រួមមាន ក្រសួងទេសចរណ៍ សាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុយប្រ៊ូល សាលាសណ្ឋាគារ សាលាបាយ អង្កការ ស្លាបព្រារកម្ពុជា សមាគមអភិវឌ្ឍន៍សហគ្រិនស្ត្រីខេត្តសៀមរាប និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

ទន្ទឹមនឹងការគិតគូរពីការអភិវឌ្ឍន៍ទេសចរណ៍នេះ គួរបញ្ជាក់ដែរថា ក្នុង​ឆ្នាំ​២០២៤ វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ ៦.៧​លាន​នាក់ ដោយបានកើនឡើង ២២.៩ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣៕

Other New

សកម្មភាពនៃវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំង

សកម្មភាពនៃវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ដែលនិយាយភាសាបារាំងនៅសៀមរាបត្រូវបានបញ្ចប់ដោយជោគជ័យ។ វគ្គទាំងនេះគ្របដណ្តប់លើប្រធានបទដូចខាងក្រោម៖ វិជ្ជាជីវៈរបស់មគ្គុទ្ទេសក៍ទេសចរណ៍ ក្រមសីលធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ឧទ្យានបុរាណវត្ថុអង្គរ និងការជីកកកាយបុរាណវត្ថុថ្មីៗនៅក្នុងឧទ្យាន។

Read More

ពិធីបើកកម្មវិធីបណ្តុះបណ្តាលសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំងនៅកម្ពុជា

អង្គការអន្តរជាតិនៃភាសាបារាំង (OIF) និងក្រសួងទេសចរណ៍កម្ពុជា បានបើកវគ្គបណ្តុះបណ្តាលឡើងវិញសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ដែលនិយាយភាសាបារាំងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥។ កម្មវិធីនេះ ដែលមានមគ្គុទ្ទេសក៍ប្រមាណមួយរយនាក់ចូលរួមក្នុងរយៈពេលបីវគ្គ មានគោលបំណងបង្កើនជំនាញភាសាបារាំងរបស់ពួកគេ ក្នុងការរំពឹងទុកនៃកិច្ចប្រជុំកំពូលភាសាបារាំងឆ្នាំ ២០២៦។ គំនិតផ្តួចផ្តើមនេះ ស្របនឹងគោលដៅរបស់ក្រសួងក្នុងការលើកកម្ពស់ស្តង់ដារសេវាកម្ម និងការផ្តោតអារម្មណ៍របស់ OIF លើវិស័យទេសចរណ៍ប្រកបដោយចីរភាព និងលទ្ធភាពការងារសម្រាប់យុវជន និងស្ត្រី។ មន្ត្រីនានាបានបញ្ជាក់ពីសារៈសំខាន់នៃការបណ្តុះបណ្តាលនេះ ជាពិសេសសម្រាប់ខេត្តដែលមានភ្ញៀវទេសចរបារាំងមួយចំនួនធំ។

Read More

ការដាក់ឱ្យដំណើរការផែនការទេសចរណ៍ GMS ឆ្នាំ ២០៣០

សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការផែនការទេសចរណ៍ GMS ឆ្នាំ២០៣០ ដែលមានគោលបំណងផ្លាស់ប្តូរតំបន់ GMS ទៅជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ដែលត្រូវបានទទួលស្គាល់សម្រាប់បទពិសោធន៍ធ្វើដំណើរប្រកបដោយចីរភាព រលូន និងមានគុណភាពខ្ពស់ ខណៈពេលដែលលើកកម្ពស់ឱកាសសេដ្ឋកិច្ចប្រកបដោយការរួមបញ្ចូល និងគោលដៅគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ។

Read More