ព័ត៌មាន និងការអាប់ដេត

ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិ ខេត្តហ៊ូណាន បើកវគ្គបណ្តុះបណ្តាល “ការកសាងសមត្ថភាពកម្រិតខ្ពស់សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននៅកម្ពុជា”!

កាលបរិច្ឆេទ 2025-11-19
សរសេអត្ថបទដោយ

ខេត្តសៀមរាប៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា និងវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិ ខេត្តហ៊ូណាន ក្រសួងទេសចរណ៍ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “ការកសាងសមត្ថភាពកម្រិតខ្ពស់សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននៅកម្ពុជា” ដល់សិក្ខាកាមចំនួន ៥០រូប និងមានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកជំទាវ Zhong Jie អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មអមស្ថានទូតនៃស្ថានទូតចិនប្រចាំកម្ពុជា។
តំណាងរបស់ស្ថានទូតចិនប្រចាំកម្ពុជា និងវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិ ខេត្តហ៊ូណាន បានគូសរំលេចពីកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន និងវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិ ខេត្តហ៊ូណាន ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពខាងលើ ជាពិសេសខិតខំប្រឹងប្រែងក្នុងការរៀបចំឯកសារបណ្តុះបណ្តាល និងជ្រើសរើសគ្រូឧទ្ទេសដែលមានជំនាញវិជ្ជាជីវៈជាជនជាតិចិនផ្ទាល់ ដែលមានសមត្ថភាពវិជ្ជាជីវៈខ្ពស់មកធ្វើបទបង្ហាញ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗដល់សិក្ខាកាម។ វគ្គបណ្តុះបណ្តាលនេះ បានផ្តោតជាចម្បងលើ៖ (១) ទិដ្ឋភាពទូទៅនៃប្រទសចិន (២) ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងអេកូទេសចរណ៍ (៣) សីលធម៌ និងវិជ្ជាជីវៈសេវាកម្មទេសចរណ៍ (៤) ការប្រុងប្រយ័ត្នក្នុងការប្រាស្រ័យទាក់ទងឆ្លងវប្បធម៌ និង (៥) វាក្យសព្ទភាសាចិនជាមូលដ្ឋានសម្រាប់វិស័យទេសចរណ៍។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានធ្វើការវាយតម្លៃខ្ពស់ចំពោះស្ថានទូតចិនប្រចាំកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការល្អ និងយកចិត្តទុកលើការបណ្តុះបណ្តាលមូលធនមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា និងខេត្តសៀមរាប ហើយបានបញ្ជាក់ថា ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននាពេលនេះ ដែលអាចឆ្លើយតបនឹងការផ្តល់សេវាកម្មប្រកបដោយភាពកក់ក្តៅសម្រាប់ទេសចរចិននៅខេត្តសៀមរាប ដែលជាខេត្តទាក់ទាញភ្ញៀវទេសចរច្រើនជាងគេនៅកម្ពុជា។
លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានបង្ហាញអំពីជំនឿយ៉ាងមុតមាំលើកិច្ចសហប្រត្តិបត្តិការល្អរវាងក្រសួងទេសចរណ៍ និងស្ថានទូតចិន កាន់តែរឹងមាំបន្ថែមទៀត ជាពិសេសបន្តការគាំទ្រក្នុងការរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលនានាជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។ សម្រាប់កម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្ពុជាពិតជាបាន និងកំពុងបន្តថែរក្សា ពូនជ្រំសន្ដិភាព និងបន្តការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ដោយឈរលើមាគ៌ាដ៏ត្រឹមត្រូវ និងប្រាកដនិយមដើម្បីឆ្ពោះទៅសម្រេចឱ្យបានគោលដៅចក្ខុវិស័យ “កម្ពុជាឆ្នាំ២០៥០ ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលខ្ពស់”។ លោកជំទាវ បានលើកឡើងបន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះជាយន្តការជំរុញការបណ្តុះបណ្តាលនៅនឹងកន្លែងជូនដល់សិក្ខាកាមដែលមានចំណេះជំនាញស្រាប់ ហើយសិក្ខាកាមដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះអាចធ្វើការចែករំលែកបន្តនូវចំណេះដឹងដែលទទួលបានក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល ដើម្បីជាការចូលរួមចំណែកដល់ការជំរុញវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែកើនឡើងថែមមួយកម្រិតទៀត។
សូមរំលឹកផងដែរថា រយៈពេល ៩ខែ នៃឆ្នាំ២០២៥នេះ ភ្ញៀវទេសចរអន្តរជាតិមានចំនួនប្រមាណ ៤.៣៨ លាន នាក់ ភ្ញៀវទេសចរជាតិ ១៨.៦៣ លាន នាក់ កើនឡើង ៥៣.៣% ធៀប ឆ្នាំ២០២៤ ក្នុងនោះភ្ញៀវជនជាតិចិនស្ថិតនៅលំដាប់លេខរៀងទី១ មានចំនួន ១០៤.១២៤នាក់ ដែលមានការកើនឡើង ៥១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ បច្ចុប្បន្ន កម្ពុជា មានមគ្គុទ្ទេសក៍ទេសចរណ៍សរុបចំនួន ៦៨៣៣នាក់ ក្នុងនោះមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនមានចំនួន ១៥៧៦នាក់ ដែលកំពុងបម្រើសេវាកម្មជូនភ្ញៀវទេសចរ។

Ministry of Tourism, in Collaboration with the Chinese Embassy in Cambodia and Hunan International Business Vocational Institute, Launches Training Course on "Advanced Capacity Building for Chinese-Speaking Tour Guides in Cambodia"

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn