ព័ត៌មាន និងការអាប់ដេត

តំណាងក្រសួងទេសចរណ៍ ក្នុងនាមសហអនុប្រធានគណៈកម្មាធិការប្រឹក្សាកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) ដឹកនាំកិច្ចប្រជុំលើកទី២ ឆ្នាំ២០២៥ ដើម្បីបូកសរុបលទ្ធផលការងារ និងដាក់ទិសដៅបន្ត ឆ្នាំ២០២៦!

កាលបរិច្ឆេទ 2025-12-09
សរសេអត្ថបទដោយ
តំណាងក្រសួងទេសចរណ៍ ក្នុងនាមសហអនុប្រធានគណៈកម្មាធិការប្រឹក្សាកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) ដឹកនាំកិច្ចប្រជុំលើកទី២ ឆ្នាំ២០២៥ ដើម្បីបូកសរុបលទ្ធផលការងារ និងដាក់ទិសដៅបន្ត ឆ្នាំ២០២៦!

(បាត់ដំបង)៖ ថ្ងៃទី៩–១០ ខែធ្នូ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) រួមជាមួយឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Christian Disler អនុប្រធានទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) និងលោក Pius Frick តំណាងទីភ្នាក់ងារលីចតេស្ទីន (LED) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) លើកទី២ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងគណៈកម្មការបណ្តុះបណ្តាលខេត្តទាំង ១២ គោលដៅគម្រោង អង្គការស្វីសខន់ថាក់ អង្គការ ILO សមាជិកគណៈកម្មាធិការ និងវិស័យឯកជន សរុបចំនួន ៥០ រូប។
កិច្ចប្រជុំនេះគឺជាវេទិកាដ៏សំខាន់ដែលមានគោលបំណងចម្បងៗរួមមាន៖ (១) បូកសរុបលទ្ធផលការងារដែលបានសម្រេច បញ្ហាប្រឈម និងមេរៀនដកស្រង់ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី២ សម្រាប់ឆ្នាំ២០២៥ (២) វាយតម្លៃប្រសិទ្ធភាពនៃការអនុវត្ត តាមរយៈរបាយការណ៍វាយតម្លៃរបស់ទីប្រឹក្សាឯករាជ្យ (៣) ទស្សនកិច្ច និងដកស្រង់បទពិសោធន៍ពីដៃគូរអនុវត្តគម្រោង និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (៤) អនុម័តទិសដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ឆ្នាំ២០២៦ ឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់។
ម្ចាស់ជំនួយរបស់គម្រោង រួមមាន ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារលីចតេស្ទីន (LED) បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ ដែលបានអនុវត្តគម្រោងយ៉ាងប្រសើរ មានភាពស៊ីសង្វាក់គ្នា និងរួមចំណែកដល់ការក្ស័យកលក្នុងការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គាំទ្រយុទ្ធសាស្ត្របណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ១,៥ លាននាក់ និងអភិគម “រៀនឱ្យចេះ ឱ្យជាប់ ឱ្យមានការងារធ្វើ” របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី៣ ឆ្នាំ២០២៤–២០២៨ ទទួលបានការឧបត្ថម្ភមូលនិធិពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារលីចតេស្ទីន (LED) ហើយអនុវត្តដោយអង្គការ Swisscontact ក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមរយៈគម្រោងនេះ ក្រសួងទេសចរណ៍បានអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) នៅខេត្តគោលដៅចំនួន ១២ រួមមាន៖ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី កំពង់ឆ្នាំង កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ។
គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) បានបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះ អ្នកជំនាញទេសចរណ៍ ថ្នាក់គ្រប់គ្រង និងម្ចាស់អាជីវកម្មទេសចរណ៍ ចំនួនសរុប ៨,៨១១ នាក់ ក្នុងជំនាញអាទិភាពចំនួន ៨ ជំនាញ។

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn