ព័ត៌មាន និងការអាប់ដេត

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩!

កាលបរិច្ឆេទ 2026-02-03
សរសេអត្ថបទដោយ
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩!

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩!
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ ដែលបានប្រព្រឹត្តទៅនៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន បានបង្ហាញពីវឌ្ឍនភាពសំខាន់ៗក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ានក្នុងវិស័យទេសចរណ៍។
ក្នុងនោះ គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ.) មានសេចក្តីសោមនស្សរីករាយ ដោយសង្កេតឃើញថា វឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ត្រូវបានទទួលស្គាល់យ៉ាងច្បាស់ក្នុងកិច្ចប្រជុំនេះ។ នេះត្រូវបានចាត់ទុកថាជាសមិទ្ធផលដ៏សំខាន់របស់អាស៊ាន ក្នុងការគាំទ្រ និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍អាស៊ានឆ្នាំ ២០១៦–២០២៥ ដោយផ្តោតលើការបង្កើនគុណភាពសេវាកម្មទេសចរណ៍ ការលើកកម្ពស់ការផ្លាស់ប្តូរអ្នកជំនាញក្នុងតំបន់ និងការធានាបាននូវសមត្ថភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍អាស៊ាននៅលើឆាកអន្តរជាតិ។
ជាពិសេស លទ្ធផលនៃកិច្ចប្រជុំនេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ាន ក្នុងការបន្តពង្រឹងយន្តការអនុវត្ត ASEAN MRA-TP ឱ្យមានប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងនិន្នាការទេសចរណ៍សកលនាពេលអនាគត។

Official Press Release on the Outcomes of the 29th ASEAN Tourism Ministers Meeting!

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn