ព័ត៌មាន និងការអាប់ដេត

នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ លើការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍!

កាលបរិច្ឆេទ 2025-12-18
សរសេអត្ថបទដោយ
នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ លើការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍!

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ.) បានដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយលោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រី នៃនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមស្តង់ដាជាតិ និងអាស៊ាន។
ជាលទ្ធផល ក្នុងឆ្នាំ២០២៥ នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់អ្នកជំនាញទេសចរណ៍សរុបចំនួន ២,៨៣០ នាក់ និងគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលសរុបចំនួន ២៨៤ នាក់ លើជំនាញសំខាន់ៗ រួមមាន៖ ជំនាញការិយាល័យជួរមុខ ជំនាញម្ហូបអាហារ និងភេសជ្ជៈ ចុងភៅ ឆុងកាហ្វេ គេហកិច្ច មគ្គុទ្ទេសក៍ទេសចរណ៍ ជាដើម។ លទ្ធផលនេះ មិនរាប់បញ្ចូលអ្នកជំនាញទេសចរណ៍ដែលបានបញ្ចប់ការបណ្តុះបណ្តាលពេញម៉ោង ប្រមាណជិត ៣,០០០ នាក់ នៅតាមសាលា និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពវគ្គខ្លីៗ ទូទាំងប្រទេស។
ក្រៅពីនេះ នាយកដ្ឋានក៏បានបូកសរុបលទ្ធផលការងារសំខាន់ៗ ដោយផ្តោតទៅលើការងារអាទិភាពជំនាញ រួមមាន៖
១. បានរៀបចំពិព័រណ៍ការងារក្នុងវិស័យទេសចរណ៍ចំនួន ៤ លើក រួមជាមួយកម្មវិធី CamFood & CamHotel 2025
២. បានរៀបចំការប្រកួតជំនាញកម្រិតអាស៊ាន តំបន់ និងថ្នាក់ជាតិ ចំនួន ៤ លើក
៣. ចុះអង្កេតកម្លាំងពលកម្ម និងសិក្សាតម្រូវការបណ្តុះបណ្តាលក្នុងវិស័យទេសចរណ៍ ចំនួន ២៥ រាជធានី–ខេត្ត
៤. ចុះជំរុញការចុះបញ្ជីការទទួលស្គាល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព
៥. បើកវគ្គវិក្រឹត្យការមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន និងភាសាបារាំង
៦. ត្រៀមកែសម្រួល និងរៀបចំបណ្តាញសាស្រ្តាចារ្យ និងគ្រូជំនាញក្នុងវិស័យទេសចរណ៍
៧. ធ្វើបច្ចុប្បន្នភាពប្រព័ន្ធបណ្តុះបណ្តាល TPTD ដើម្បីផ្លាស់ប្តូរឈ្មោះថ្មី និងស្នើសុំដែនជាតិ
៨. បន្តកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការដាក់ឱ្យដំណើរការសៀវភៅទេសចរណ៍ថ្នាក់ទី១១ និងទី១២
៩. ពង្រឹងសមត្ថភាពមន្ត្រីរាជការនៃនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍
១០. រៀបចំលិខិតបទដ្ឋានគតិយុត្តគាំទ្រនានា ដល់ការបណ្តុះបណ្តាល
១១. ជំរុញយន្តការវាយតម្លៃការសិក្សាពីមុន (RPL)
១២. រៀបចំការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ បានចំនួន ៧៦,៤៤៨ នាក់ គិតត្រឹមឆ្នាំ២០២៥
១៣. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍ ទាំងក្នុង និងក្រៅប្រទេស ចំនួន ៤ លើក
១៤. ពង្រីកដៃគូសហការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជាមួយវិស័យឯកជន។
គួរបញ្ជាក់ផងដែរថា នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក៏ជាលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HOKA) ផងដែរ។ ក្នុងនោះ គណៈកម្មការហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការស្វីសខន់ថាក់ (Swisscontact) បានបណ្តុះបណ្តាលអ្នកជំនាញក្នុងវិស័យទេសចរណ៍ ប្រមាណ ១,៣២២ នាក់ គ្រូបង្គោលចំនួន ៨៣ នាក់ និងអ្នកវាយតម្លៃបង្គោលចំនួន ១០ នាក់ ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥។
លើសពីនេះ ក្រសួងទេសចរណ៍ បានរៀបចំឯកសារ និងយន្តការគាំទ្រជាច្រើន សម្រាប់លើកកម្ពស់វិជ្ជាជីវៈទេសចរណ៍ គាំទ្រសាលាបណ្តុះបណ្តាល មជ្ឈមណ្ឌលវាយតម្លៃ ការតម្រង់ទិសការងារ ការប្រកួតជំនាញ និងពិព័រណ៍ការងារក្នុងវិស័យទេសចរណ៍។
ការរួមចំណែកទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជំនាញវិជ្ជាជីវៈ បង្កើតការងារ និងចំណូលសមរម្យ ព្រមទាំងតម្រង់ទិសអាជីពការងារដល់យុវជនកម្ពុជា សំដៅជំរុញប្រសិទ្ធភាព និងផលិតភាពការងារ ក្នុងវិស័យទេសចរណ៍។

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn