អបអរសាទរការបញ្ចប់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញឆុងកាហ្វេ (Barista Skills) សម្រាប់គ្រូបង្គោលខេត្តកោះកុង និងកំពង់ឆ្នាំង
សូមចូលរួមអបអរសាទរដល់គ្រូបង្គោលចំនួន ០៩ រូប មកពីខេត្តកោះកុង និងខេត្តកំពង់ឆ្នាំង ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើ ជំនាញឆុងកាហ្វេ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយជោគជ័យ។
សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ កម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) នៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្ត ក្រោមសហប្រតិបត្តិការជាមួយ កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ (Swisscontact) ក្នុងការផ្ដល់នូវចំណេះដឹង និងជំនាញវិជ្ជាជីវៈពិតប្រាកដលើសិល្បៈនៃការឆុងកាហ្វេ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពដល់គ្រូបង្គោល ដើម្បីផ្ទេរចំណេះដឹងបន្តដល់ធនធានមនុស្សនៅក្នុងខេត្តរៀងៗខ្លួន។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Gourmet Beverage Solutions (GBS) ដែលបានសម្របសម្រួលបច្ចេកទេសក្នុងវគ្គបណ្តុះបណ្តាលនេះ ដែលជាការបង្ហាញយ៉ាងច្បាស់ពីការចូលរួមចំណែករបស់វិស័យឯកជនក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅកម្ពុជា។






















