ការទស្សនាស្តង់ពិព័រណ៍ជំនាញវិជ្ជាជីវៈទេសចរណ៍ ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនាស្តង់របស់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នាឱកាសសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។ តាមរយៈការទស្សនានេះ នាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងគណកម្មាការគ្រប់គ្រងគម្រោងហូកា (HoKa) បានតាំងបង្ហាញជូននូវជំនាញវិជ្ជាជីវៈទេសចរណ៍រួមមាន៖
១. ជំនាញឆុងកាហ្វេ (Barista)
២. ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food & Beverage Service)
៣. ជំនាញរៀបចំបន្ទប់ (Housekeeping)
៤. ជំនាញម៉ាស្សាសម្រាប់ជនពិការភ្នែក









