ព័ត៌មាន និងការអាប់ដេត

មន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ចុះត្រួតពិនិត្យគុណភាព និងវាយតម្លៃសមត្ថភាពលើជំនាញបដិសណ្ឋារកិច្ចក្នុងខេត្តរតនគិរី

កាលបរិច្ឆេទ 2026-02-12
សរសេអត្ថបទដោយ
មន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ចុះត្រួតពិនិត្យគុណភាព និងវាយតម្លៃសមត្ថភាពលើជំនាញបដិសណ្ឋារកិច្ចក្នុងខេត្តរតនគិរី

មន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ចុះត្រួតពិនិត្យគុណភាព និងវាយតម្លៃសមត្ថភាពលើជំនាញបដិសណ្ឋារកិច្ចក្នុងខេត្តរតនគិរី
នាថ្ងៃទី ០៩-១០ ខែកុម្ភៈ ឆ្នាំ២០២៦ កញ្ញា លីន លីសា និងកញ្ញា នីម ដាលីន មន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) បានចុះបេសកកម្មដើម្បីត្រួតពិនិត្យគុណភាពបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពក្រោយវគ្គបណ្តុះបណ្តាលលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ក្នុងខេត្តរតនគិរី។ ក្នុងកិច្ចដំណើរការនេះ មានសិក្ខាកាមចូលរួមសរុបចំនួន ២១ នាក់ (ស្រី ១៦ នាក់) ក្នុងនោះរួមមានសិក្ខាកាមជាជនជាតិដើមភាគតិចចំនួន ១៨ នាក់ផងដែរ។
វគ្គបណ្តុះបណ្តាលពេញម៉ោងនេះ បានប្រព្រឹត្តទៅក្នុងរយៈពេល ០៦ ថ្ងៃ ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមន្ទីរទេសចរណ៍ខេត្តរតនគិរី ក្រោមការបង្ហាត់បង្ហាញដោយគ្រូបង្គោល ហូកា ដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ដើម្បីផ្តល់នូវចំណេះដឹង និងជំនាញវិជ្ជាជីវៈកម្រិតស្តង់ដារជូនដល់សិក្ខាកាម។
ក្នុងគោលបំណងធានានូវសេចក្តីសម្រេចបាននូវគុណភាពនៃការបណ្តុះបណ្តាល សិក្ខាកាមទាំងអស់ត្រូវបានតម្រូវឱ្យឆ្លងកាត់ការវាយតម្លៃសមត្ថភាពដែលផ្តោតលើការអនុវត្តជាក់ស្តែង តាមរយៈវិធីសាស្ត្រចំនួនពីរគឺ៖ ការសម្ភាសន៍ផ្ទាល់មាត់ (Oral Questions) និងការបង្ហាញការអនុវត្តផ្ទាល់ (Demonstration)។ ទន្ទឹមនឹងនេះ ក្រុមការងារលេខាធិការដ្ឋាន គ.គ.ហ. ក៏បានសម្របសម្រួលកិច្ចការត្រួតពិនិត្យគុណភាព (Quality Check) ដើម្បីធានាឱ្យបាននូវតម្លាភាព និងប្រសិទ្ធភាពនៃកម្មវិធីបណ្តុះបណ្តាល។

Secretariat Officials of the HoKa Steering Committee Conduct Quality Assurance and Competency Assessment for Hospitality Training in Ratanakiri Province

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn