អបអរសាទរការបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពីសេវាកម្មសណ្ឋាគារស្តង់ដាអាស៊ាន!!
ខេត្តសៀមរាប៖ សូមអបអរសាទរអ្នកជំនាញទេសចរណ៍ចំនួន ៣៦ រូប ដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពីសេវាកម្មសណ្ឋាគារ ស្របតាមស្តង់ដាអាស៊ាន។
បន្ទាប់ពីឆ្លងកាត់ការសិក្សា និងការអនុវត្តយ៉ាងហ្មត់ចត់រយៈពេល ៧ ថ្ងៃ សិក្ខាកាមទាំងអស់បានបង្ហាញនូវសមត្ថភាពយ៉ាងខ្ពង់ខ្ពស់ក្នុងនាមជាគ្រូឧទ្ទេសលើការបណ្តុះបណ្តាលជាក់ស្តែង ដោយប្រើប្រាស់ប្រអប់បណ្តុះបណ្តាលអាស៊ាន (ASEAN Toolboxes)។ ការអនុវត្តនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវសមត្ថភាពវិជ្ជាជីវៈជាគ្រូបង្គោលជាតិ តាមរយៈការរៀបចំវិធីសាស្ត្របង្រៀនឱ្យស្របទៅតាមផែនការ និងកម្មវិធីបណ្តុះបណ្តាល (Training Plan and Program)។ ជាពិសេស ការប្រើប្រាស់ឧបករណ៍ទាំងនេះបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងអភិក្រមនៃការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព (Competency-Based Training - CBT)។




























