ព័ត៌មាន និងការអាប់ដេត

ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើជំនាញដុតនំ (Bakery) ជំនាន់ទី៨ វេនរសៀល!

កាលបរិច្ឆេទ 2026-02-14
សរសេអត្ថបទដោយ
ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើជំនាញដុតនំ (Bakery) ជំនាន់ទី៨ វេនរសៀល!

ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើជំនាញដុតនំ (Bakery) ជំនាន់ទី៨ វេនរសៀល!
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងការណែនាំផ្ទាល់ពី លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នាជរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលឧត្តមភាពអាហារម៉ីសាន (Meisan Excellence Center) នៃអគារ Exchange Square លោក ចឹក គារុណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើជំនាញដុតនំ (Bakery) ជំនាន់ទី៨។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន Wilmar Marketing CLV ប្រចាំកម្ពុជា មន្ត្រីជំនាញ និងសិក្ខាកាមសរុបប្រមាណ ៣៥ នាក់។
វគ្គបណ្តុះបណ្តាលនេះ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Wilmar Marketing CLV ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពផ្នែកផលិតកម្មម្ហូបអាហារ។ ការពង្រឹងជំនាញដុតនំគឺជាកត្តាសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាពសេវាកម្មក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើង។
សម្រាប់ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ និងដៃគូសហការគ្រោងនឹងបណ្តុះបណ្តាលយុវជន និងសាធារណជនសរុបចំនួន ១២០ នាក់។ សិក្ខាកាមនឹងត្រូវសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់លើមុខនំចំនួន ២០ ប្រភេទ ក្នុងរយៈពេល ៧២ ម៉ោង។ បន្ទាប់ពីបញ្ចប់វគ្គសិក្សា សិក្ខាកាមត្រូវឆ្លងកាត់ការធ្វើតេស្តសមត្ថភាព ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍។
គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Wilmar Marketing CLV បានបញ្ចប់ការបណ្តុះបណ្តាលដោយផ្ទាល់ចំនួន ៧ ជំនាន់ រួចមកហើយ ដែលមានសិក្ខាកាមជោគជ័យចំនួន ១៩៨ នាក់ រួមទាំងការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញជូនដល់សិក្ខាកាមសរុបចំនួន ២,៧១០ នាក់។

Ministry of Tourism Launches the 8th Cohort of the Afternoon Session Professional Bakery Training Program

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn