ព័ត៌មាន និងការអាប់ដេត

ក្រសួងទេសចរណ៍ សហការជាមួយសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប មូលនិធិអភិវឌ្ឍន៍ជំនាញ និងវិស័យឯកជន បានធ្វើការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ថ្មីចំនួន ២០០ រូប នៅខេត្តសៀមរាប។

កាលបរិច្ឆេទ 2025-12-02
សរសេអត្ថបទដោយ
ក្រសួងទេសចរណ៍ សហការជាមួយសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប មូលនិធិអភិវឌ្ឍន៍ជំនាញ និងវិស័យឯកជន បានធ្វើការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ថ្មីចំនួន ២០០ រូប នៅខេត្តសៀមរាប។

ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ ក្រសួងទេសចរណ៍ សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប (STC) និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា និងអមដោយការប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាបដិសណ្ឋារកិច្ច ដោយជោគជ័យ ក្នុងដំណាក់កាលទី ៣ សរុបចំនួន ២០០ រូប នៅសណ្ឋាគារ ម៉េម័រផាឡេស រីសត និងស្ប៉ា ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងឱ្យ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីភាគីពាក់ព័ន្ធសរុបប្រមាណ ៣០០ រូប។
កម្មវិធីបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមសហហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រងាយរងគ្រោះ ទូទាំងខេត្តសៀមរាប ក្នុងរយៈពេល ៨ ខែ ក្នុងការសិក្សាទ្រឹស្តី និងអនុវត្តក្នុងថ្នាក់រយៈពេល ៤ ខែ និងអនុវត្តផ្ទាល់នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍តាមជំនាញនីមួយៗ សរុបរយៈពេល ៤ ខែ។ អ្នកជំនាញទេសចរណ៍ថ្មីចំនួន ២០០ នាក់ខាងលើ បានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញចំនួន (១) ជំនាញការិយាល័យជុំរមុខ (២) ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣) ជំនាញគេហកិច្ច (៤) ជំនាញចុងភៅ ដោយបានប្រើប្រាស់កម្មវិធីសិក្សារបស់កម្មវិធីបណ្តុះបណ្តាល ហូកា នៃក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) របស់អង្គការ ស្វីសខន់ថាក់ (Swisscontact)។
សូមបញ្ជាក់ថា សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ដោយទទួលបានសហហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការគាំទ្របច្ចេកទេសពីកម្មវិធីបណ្តុះបណ្តាល ហូកា នៃក្រសួងទេសចរណ៍ បានធ្វើការបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះចំនួន ៣ វគ្គ ចាប់ពីឆ្នាំ ២០២៣ សរុបចំនួន ៧០០ រូប ចាក់បញ្ចូលទៅក្នុងទីផ្សារការងារ នៅខេត្តសៀមរាប ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងបណ្តាខេត្តនានា ទូទាំងប្រទេស។

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn