កិច្ចប្រជុំពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ រវាងនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងក្រុមហ៊ុន HSC Beverage
នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ចឹក គារុណ អនុប្រធាននាយកដ្ឋាន តំណាងឱ្យលោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ រួមជាមួយមន្ត្រីបច្ចេកទេស បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន HSC Beverage ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលគ្រឿងឧបភោគបរិភោគ។
កិច្ចប្រជុំនេះមានគោលបំណងស្វែងរកលទ្ធភាពកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជាពិសេសលើផ្នែកចុងភៅ និងផ្នែកម្ហូបអាហារ និងភេសជ្ជៈ (Food & Beverage) ដោយបានពិភាក្សាលើចំណុចសំខាន់ៗរួមមាន៖
១. ការពិនិត្យលទ្ធភាពក្នុងការគាំទ្រជាសម្ភារបច្ចេកទេស និងផលិតផលសម្រាប់បម្រើដល់ការបណ្តុះបណ្តាលផ្នែកចុងភៅ និងផ្នែកម្ហូបអាហារ និងភេសជ្ជៈ។ ២. ការសិក្សាអំពីលទ្ធភាពនៃការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លើផ្នែកចុងភៅ និងផ្នែកម្ហូបអាហារ និងភេសជ្ជៈ នាពេលអនាគត។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសហការល្អ និងបានបើកទូលាយនូវទស្សនៈថ្មីៗ សម្រាប់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យមានគុណភាព និងឆ្លើយតបតាមតម្រូវការទីផ្សារការងារ។















