ព័ត៌មាន និងការអាប់ដេត

ក្រសួងទេសចរណ៍ជំរុញការបណ្តុះបណ្តាល HoKa និងការជ្រើសរើសសិក្ខាកាម និងគ្រូបង្គោលជំនាញវិជ្ជាជីវៈទេសចរណ៍ សម្រាប់ស្រុកស្រែអំបិល ខេត្តកោះកុង

កាលបរិច្ឆេទ 2026-02-10
សរសេអត្ថបទដោយ
ក្រសួងទេសចរណ៍ជំរុញការបណ្តុះបណ្តាល HoKa និងការជ្រើសរើសសិក្ខាកាម និងគ្រូបង្គោលជំនាញវិជ្ជាជីវៈទេសចរណ៍ សម្រាប់ស្រុកស្រែអំបិល ខេត្តកោះកុង

ក្រសួងទេសចរណ៍ជំរុញការបណ្តុះបណ្តាល HoKa និងការជ្រើសរើសសិក្ខាកាម និងគ្រូបង្គោលជំនាញវិជ្ជាជីវៈទេសចរណ៍ សម្រាប់ស្រុកស្រែអំបិល ខេត្តកោះកុង
ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ រួមជាមួយលោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានអញ្ជើញជាធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច កម្ពុជា (HoKa) ដើម្បីជ្រើសរើសសិក្ខាកាម និងគ្រូបង្គោលជំនាញវិជ្ជាជីវៈ ក្នុងវិស័យការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញឆុងកាហ្វេ ចុងភៅ និងមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍។
សិក្ខាសាលានេះបានរៀបចំនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកោះកុង មន្ទីរទេសចរណ៍ខេត្តកោះកុង រដ្ឋបាលស្រុកស្រែអំបិល អង្គការស្វីសខន់ថាក់ មូលដ្ឋានអាជីវកម្មទេសចរណ៍ សហគមន៍ទេសចរណ៍ គ្រូបង្គោល អ្នកវាយតម្លៃ និងអ្នកជំនាញទេសចរណ៍ សរុបប្រមាណ ៧០នាក់។
អង្គសិក្ខាសាលាបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍ក្នុងស្រុកស្រែអំបិល តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រួមមានផ្លូវល្បឿនលឿន និងផ្លូវជាតិលេខ ៤៨ (ស្រែអំបិល–កោះកុង) ដែលជាមូលដ្ឋានសំខាន់ក្នុងការជំរុញសក្តានុពលទេសចរណ៍ជាលំដាប់។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ការពង្រឹងគុណភាពសេវាកម្ម គឺជាកត្តាគន្លឹះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដូច្នេះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ត្រូវយកចិត្តទុកដាក់ និងត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីទទួលយកកំណើនទេសចរ។
អង្គប្រជុំបានស្តាប់បទបង្ហាញពីអ្នកជំនាញ ស្តីពីកម្មវិធីបណ្តុះបណ្តាល HoKa សារៈសំខាន់នៃការចូលរួមវគ្គបណ្តុះបណ្តាល លក្ខខណ្ឌចុះឈ្មោះចូលរៀន និងបានពិភាក្សាយ៉ាងផុលផុសអំពីបញ្ហាប្រឈមនានា ក្នុងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងស្រុកស្រែអំបិល។ ប្រតិបត្តិករទេសចរណ៍ បានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ ដែលបានរៀបចំវគ្គបណ្តុះបណ្តាល HoKa ដ៏មានសារៈសំខាន់សម្រាប់ស្រុកស្រែអំបិល ខេត្តកោះកុង និងបានផ្តល់ការសិក្សាដោយឥតគិតថ្លៃ ដែលមានតម្លៃចន្លោះពី ៤៥០ ដល់ ៧០០ ដុល្លារ ក្នុងមួយនាក់។
សូមជម្រាបផងដែរថា គណៈកម្មាធិការគ្រប់គ្រងគម្រោង HoKa តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច កម្ពុជា (HoKa) ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២៥ បានបណ្តុះបណ្តាលយុវជនសរុបចំនួន ៨,៤៦១ នាក់ ទូទាំងប្រទេស លើជំនាញអាទិភាពសំខាន់ៗ ស្របតាមតម្រូវការទីផ្សារការងារ និងទិសដៅអភិវឌ្ឍជាតិ។

Ministry of Tourism Promotes HoKa Training and the Recruitment of Trainees and Professional Tourism Trainers in Srae Ambel District, Koh Kong Province

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn