ព័ត៌មាន និងការអាប់ដេត

ក្រសួងទេសចរណ៍ចូលរួមអនុវត្តគម្រោង មុខរបរ និងការងារសមរម្យសម្រាប់យុវជនកម្ពុជា (DEY) ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨។

កាលបរិច្ឆេទ 2026-02-08
សរសេអត្ថបទដោយ
ក្រសួងទេសចរណ៍ចូលរួមអនុវត្តគម្រោង មុខរបរ និងការងារសមរម្យសម្រាប់យុវជនកម្ពុជា (DEY) ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨។

ក្រសួងទេសចរណ៍ចូលរួមអនុវត្តគម្រោង មុខរបរ និងការងារសមរម្យសម្រាប់យុវជនកម្ពុជា (DEY) ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨។
ភ្នំពេញ៖ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររួមនៃគម្រោង «មុខរបរ និងការងារសមរម្យសម្រាប់យុវជនកម្ពុជា (DEY) ដំណាក់កាលទី៣»។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យចុងក្រោយលើផែនការសកម្មភាពអនុវត្តឆ្នាំ២០២៦ មុននឹងដាក់ឆ្លងសុំការសម្រេចពីគណៈប្រឹក្សាគម្រោង ព្រមទាំងពិនិត្យលើសេចក្តីព្រាងរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់គណៈប្រឹក្សាគម្រោងទៅកាន់ខេត្តបាត់ដំបង និងការផ្ទេរតំណែងសហប្រធានក្រុមការងារ។
សូមជម្រាបជូនថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគម្រោងខាងលើ រួមមាន៖
១. ការកសាងឯកសារបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោល ស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិ។
២. ការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោល សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ លើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ។
៣. ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយយន្តការវាយតម្លៃការសិក្សាពីមុន (RPL) និងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចុះឈ្មោះមជ្ឈមណ្ឌលវាយតម្លៃ (Assessment Center)។

The Ministry of Tourism Participates in the Implementation of the Decent Employment for Youth in Cambodia (DEY) Project Phase III, 2024-2028.

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn