ព័ត៌មាន និងការអាប់ដេត

ក្រសួងទេសចរណ៍ យកចិត្តទុកដាក់ជំរុញលើកកម្ពស់ជំនាញឆុងកាហ្វេ!

កាលបរិច្ឆេទ 2026-02-07
សរសេអត្ថបទដោយ
ក្រសួងទេសចរណ៍ យកចិត្តទុកដាក់ជំរុញលើកកម្ពស់ជំនាញឆុងកាហ្វេ!

ក្រសួងទេសចរណ៍ យកចិត្តទុកដាក់ជំរុញលើកកម្ពស់ជំនាញឆុងកាហ្វេ!
នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឈុន មករា អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍, លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ.) រួមជាមួយ លោក ជា វិបុល នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល B-Hub បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍បាយ័ន ក្នុងកម្មវិធី “អាជីពខ្ញុំ”។
ខ្លឹមសារសំខាន់នៃកិច្ចសម្ភាសន៍នេះ គឺផ្តោតលើកម្មវិធីបណ្តុះបណ្តាលឥតគិតថ្លៃលើជំនាញ “ឆុងកាហ្វេ (Barista)” ដែលជាកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលបណ្តុះបណ្តាល B-Hub។ វគ្គបណ្តុះបណ្តាលនេះនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបែងចែកជា ២វគ្គ ដែលក្នុងមួយវគ្គមានសិក្ខាកាមចំនួន ២២នាក់។ ក្រោយបញ្ចប់ការសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពផ្លូវការពីក្រសួងទេសចរណ៍។ កម្មវិធីសិក្សានឹងផ្តល់ជូនទាំងចំណេះដឹងទ្រឹស្តី និងការអនុវត្តផ្ទាល់លើប្រធានបទសំខាន់ៗ រួមមាន៖ បុព្វហេតុនៃឧស្សាហកម្មកាហ្វេ ការបែងចែកប្រភេទគ្រាប់កាហ្វេ ការថែទាំម៉ាស៊ីន បច្ចេកទេសឆុងតាមស្តង់ដារ និងសិល្បៈនៃការតុបតែងកាហ្វេ (Latte Art) ដើម្បីបំពាក់បំប៉នសមត្ថភាពសិក្ខាកាមឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន។

The Ministry of Tourism Prioritizes the Advancement of Professional Barista Competencies!

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn